Chelsea គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពី Napoli ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ។
កីឡាករវ័យ 31 ឆ្នាំរូបនេះ បានហោះទៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធ ដើម្បីពិនិត្យសុខភាព និងបញ្ចប់ការផ្ទេរមុនពេលគាត់ចូលរួមជាមួយ Chelsea ក្នុងដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិករបស់ពួកគេ។ Chelsea ក៏ជិតនាំយកខ្សែការពារកណ្តាលរបស់ Manchester City កីឡាករ Nathan Ake ផងដែរ។
អ្នកទាំងពីរ នឹងជំនួសចន្លោះប្រហោងនៅតំណែងរបស់ Antonio Rudiger និង Andreas Christensen ដែលបានចាកចេញទៅ Real Madrid និង Barcelona ។
កាលពីព្រឹកថ្ងៃពុធ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Raheem Sterling ពី Manchester City ក្នុងកិច្ចសន្យាតម្លៃ 50 លានផោនផងដែរ។
Koulibaly ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបជាច្រើននៅ Premier League បានចូលរួមជាមួយ Napoli ពីក្រុម Genk កាលពីឆ្នាំ 2014 និងបានបង្ហាញខ្លួន 317 ប្រកួតសម្រាប់ក្រុមកំពូលតារាងអ៊ីតាលី។
Chelsea កំពុងហ្វឹកហាត់នៅសាកលវិទ្យាល័យ California ហើយ Koulibaly នឹងចូលរួមជាមួយក្រុមនៅ LA ឬ Las Vegas។ Sterling អាចនឹងអាចលេងក្នុងការប្រកួតបើកឆាករបស់ក្រុមតោខៀវ ក្នុងទីក្រុង Las Vegas នៅថ្ងៃសៅរ៍ ទល់នឹង Club America។
កូនក្រុមរបស់លោក Thomas Tuchel នឹងបន្តជួបជាមួយ Charlotte FC នៅ Charlotte នៅថ្ងៃពុធ ទី 20 ខែកក្កដា មុនពេលជួបក្រុម Arsenal ក្នុងទីក្រុង Orlando នៅថ្ងៃទី 23 ខែកក្កដា៕