×

Arsenal យល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Man City សម្រាប់ Oleksandr Zinchenko

Arsenal បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ 30 លានផោនជាមួយ Manchester City រួមបញ្ចូលទាំងប្រាក់បន្ថែមចំនួន 2 លានផោន ដើម្បីចុះហត្ថលេខាយក Oleksandr Zinchenko ។

ខ្សែបម្រើ ដែលត្រូវបានដាក់ឱ្យលេងជាច្រើនប្រកួតនៅខ្សែការពារឆ្វេងសម្រាប់ក្រុម Man City បច្ចុប្បន្នកំពុងធ្វើដំណើរកម្សាន្តមុនបើករដូវកាលនៅសហរដ្ឋអាមេរិកជាមួយក្រុមជើងឯក Premier League ។

កីឡាករអន្តរជាតិអ៊ុយក្រែន អាយុ 25 ឆ្នាំត្រូវបានគេរំពឹងថានឹងហោះហើរត្រឡប់ទៅប្រទេសអង់គ្លេសវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដើម្បីបញ្ចប់ការផ្ទេរនេះ។

Zinchenko គឺជាកីឡាករម្នាក់ក្នុងចំណោមការចុះហត្ថលេខាដំបូងរបស់លោក Pep Guardiola ជាគ្រូបង្វឹករបស់ City កាលពីឆ្នាំ 2016 ។ គេបានបន្តឈ្នះពានលីគចំនួនបួនដង FA Cup មួយដង និង League Cup ចំនួន បួនដង ដោយបង្ហាញខ្លួនបាន 128 ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។

Zinchenko នឹងក្លាយជាកីឡាករទីពីរ ដែលផ្ទេរពី Man City ទៅ Arsenal នៅរដូវក្ដៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធ Gabriel Jesus បានផ្ទេរក្នុងតម្លៃ 45 លានផោន កាលពីដើមខែនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង