លោក Pep Guardiola បានបញ្ជាក់ថា Manchester City នឹងមិនចុះហត្ថលេខាជាមួយ Neymar នៅទីផ្សារដោះដូរកីឡាករមុនបើករដូវកាលថ្មីខាងមុខនេះទេ។
Man City ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍លើ Neymar នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំងក្នុងសប្តាហ៍នេះ ដោយមានការលើកឡើងថា ក្រុមមេឃខៀវ នឹងផ្ទេរយកខ្សែប្រយុទ្ធរបស់ Paris Saint-Germain មុនពេលបញ្ចប់ទីផ្សារដោះដូរកីឡាករ។
Man City បានបាត់បង់កីឡាករ Raheem Sterling និង Gabriel Jesus នៅក្នុងទីផ្សារដោះដូរកីឡាករនេះ ប៉ុន្តែទិញបាន Erling Haaland និង Julian Alvarez ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក Guardiola បានច្រានចោលរបាយការណ៍នេះ ដោយប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Houston មុនពេលការប្រកួតមិត្តភាពរបស់ Man City ជាមួយ Club America ថា វាមិនមែនជាការពិតទេចំពោះការលើកឡើងថា Neymar នឹងផ្លាស់ទៅកីឡដ្ឋាន Etihad ។ គាត់បាននិយាយថា៖ “ខ្ញុំសុំទោសចំពោះ Le Parisien ប៉ុន្តែវាមិនមែនជាការពិតទេ”។
“ព័ត៌មានរបស់ពួកគេមិនត្រឹមត្រូវទេ Neymar គឺជាកីឡាករឆ្នើម ហើយខ្ញុំដឹងថាគេគឺជាបុគ្គលដ៏ល្អម្នាក់។ ប៉ុន្តែវាមិនត្រឹមត្រូវទេ ដែលថា រាល់រដូវក្តៅ Manchester City នឹងទិញកីឡាករ 150 នាក់”៕