យោងតាមរបាយការណ៍ថ្មីៗចុងក្រោយនេះឱ្យដឹងថា អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Jesse Lingard ត្រូវបានគេនិយាយថា ជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុម Nottingham Forest ដែលទើបនឹងឡើងមកកាន់ក្របខណ្ឌ Premier League ។
Lingard បានស្វែងរកក្លិបថ្មីចាប់តាំងពីចាកចេញពី Man United នៅចុងបញ្ចប់នៃរដូវកាលមុន ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិបមួយចំនួនដូចជា Tottenham Hotspur ក្លិបនៅ MLS ដើម្បីជួបជុំជាមួយវីរបុរសរបស់ Man Utd គឺលោក Wayne Rooney។
យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍កាលពីថ្ងៃអង្គារថាក្លិប West Ham United បានធ្វើការពិភាក្សាបន្ថែមទៀតជាមួយកីឡាករ មុនពេលការវិលត្រឡប់ទៅកាន់កីឡដ្ឋាន London ជាអចិន្ត្រៃយ៍។ ក្រុម West Ham កំពុងធ្វើការពិភាក្សាបន្ថែមទៀតជាមួយ Lingard មុនពេលការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ដែលអាចកើតមានបន្ទាប់ពីការខ្ចីជើងដោយជោគជ័យកាលពីរដូវកាលមុន៕