×

Liverpool ស្ទាក់ស្ទើរចំពោះការលក់ Roberto Firmino ទៅឱ្យ Juventus

Juventus បានតាមប្រមាញ់ខ្សែប្រយុទ្ធ Roberto Firmino របស់ Liverpool បន្ទាប់ពី បានផ្ដល់សំណើលើកដំបូងទៅឱ្យក្លិបនៅ Premier League ។ ក្រោយពីបាត់បង់ខ្សែប្រយុទ្ធ Sadio Mane ក្រុម Liverpool អាចនឹងប្រឈមមុខការបាត់បង់ខ្សែប្រយុទ្ធម្នាក់ទៀត។

លោក Jurgen Klopp បានកសាងក្រុមដ៏អស្ចារ្យមួយនៅ Anfield ជាមួយនឹងខ្សែប្រយុទ្ធជួរមុខទាំងបី រួមមាន Mohamed Salah, Sadio Mane និង Firmino ។ ទោះជាយ៉ាងណាក៏ដោយ រដូវកាល 2022-23 នឹងជាការចាប់ផ្តើមនៃយុគសម័យថ្មី បន្ទាប់ពី Mane បានចាកចេញក្នុងការផ្លាស់ប្តូរ 35 លានផោនទៅកាន់ Bayern Munich ទោះបីជា Salah បានប្តេជ្ញាបន្តនៅជាមួយក្លិបក៏ដោយ ក៏ Firmino អាចដើរតាមគន្លងរបស់កីឡាករអន្តរជាតិសេណេហ្គាល់ផងដែរ។

យោងតាមសេចក្ដីរាយការណ៍ពីអ៊ីតាលី ក្រុម Juventus កំពុងពិចារណា Firmino ជាជម្រើសមួយក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេបន្ថែមទៀត មុនពេលយុទ្ធនាការថ្មីនេះ។ ម្ចាស់ជើងឯក Serie A 36សម័យ បានដាក់សំណើជូន Liverpool ចំនួន 19.5 លានផោន។ ប៉ុន្តែសំណើរដំបូងនេះ មិនទាន់អាចទាក់ចិត្តក្លិប Liverpool នោះទេ ដូច្នេះ Juventus អាចនឹងត្រូវដំឡើងថ្លៃក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

សូមជម្រាបថា ចាប់តាំងពីបានចូលរួមជាមួយនឹងតម្លៃ 29 លានផោនពី Hoffenheim ក្នុងឆ្នាំ 2015 Firmino រកបាន 98 គ្រាប់ និងបញ្ជូន 74 ដង ក្នុងការបង្ហាញខ្លួន 327 លើក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង