pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ខ្សែប្រយុទ្ធ Wolves ត្រូវសម្រាកព្យាបាលរបួស 2 ខែ មុនបើករដូវកាលថ្មី

Wolves បានទទួលការខកចិត្តយ៉ាងខ្លាំង មុនពេលរដូវកាលថ្មីរបស់ពួកគេ ខណៈខ្សែប្រយុទ្ធ Raul Jimenez អាចនឹងអវត្តមានរហូតដល់ 8 សប្តាហ៍ដោយសាររបួស។

នេះបើតាមសារព័ត៌មាន Telegraph កីឡាករម៉ិកស៊ិករូបនេះ បានរបួសជង្គង់ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ហើយអាចនឹងត្រូវអវត្តមានរហូតដល់ទៅ 8 សប្តាហ៍ ដែលអាចនឹងធ្វើឱ្យខ្សែប្រយុទ្ធរូបនេះឃ្លាតឆ្ងាយពីការប្រកួតបើកឆាក Premier League ចំនួន 8 សប្ដាហ៍របស់ Wolves។

Jimenez បានរងរបួសជង្គង់ទល់នឹង Besiktas កាលពីថ្ងៃសៅរ៍ ហើយត្រូវដកចេញនៅវគ្គទីមួយ។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 3-0 ដោយជ័យជម្នះបានទៅលើក្រុម Wolves របស់អ្នកចាត់ការ Bruno Lage ដោយកីឡាករវ័យ 31 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីបើកឆាកសម្រាប់ក្លិប Premier League ។

វានឹងក្លាយទៅជាការខកចិត្តដ៏ធំមួយសម្រាប់លោក Lage ខណៈដែលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នឹងសម្លឹងរកការចាប់ផ្ដើមដ៏ល្អ ក្រោយពីការបញ្ចប់នៅចំណាត់ថ្នាក់ទី 10 របស់ពួកគេកាលពីរដូវកាលមុន។ Jimenez រកបានចំនួន 6 គ្រាប់ និង assist 4 ដងកាលពីរដូវកាលមុន បន្ទាប់ពីត្រឡប់មកពីរបួសក្បាលធ្ងន់ធ្ងរកាលពីឆ្នាំមុន។

ទីផ្សារដោះដូរកីឡាករនៅតែបើកចំហសម្រាប់ Wolves ដើម្បីស្វែងរកដំណោះស្រាយរយៈពេលខ្លី ឬពួកគេអាចពឹងទៅលើខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Hee-chan ។ ក្រុមរបស់ Bruno Lage ចាប់ផ្តើមរដូវកាលរបស់ពួកគេ ជាមួយនឹងការប្រកួតក្រៅដីទល់នឹង Leeds ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង