×

កីឡាកររបស់ Liverpool ចំនួន 6 នាក់ទំនងជាអវត្តមានសម្រាប់ជំនួបជាមួយ Man City

Liverpool អាចនឹងត្រូវជួប Manchester City ដោយគ្មាន Alisson Becker, Kostas Tsimikas, Diogo Jota, Alex Oxlade-Chamberlain, Caoimhin Kelleher និង Calvin Ramsay ដែលស្ថិតក្នុងបញ្ជីកីឡាកររបួស។

យោងតាមគេហទំព័រ liverpool លោក Jurgen Klopp បានបញ្ជាក់រួចហើយថា អ្នកចាំទីជម្រើសទី 3 គឺ Adrian នឹងអាចជំនួសអ្នកចាំទីដៃទីមួយ Alisson ។

ក្រុមហង្សក្រហម បានត្រឡប់មកជួបក្រុមមេឃខៀវ បន្ទាប់ពីការប្រជែងគ្នាយ៉ាងស្វិតស្វាញនៅថ្ងៃចុងក្រោយ ដើម្បីដណ្ដើមពានរង្វាន់ក្របខណ្ឌ Premier League កាលពីរដូវកាលមុន ប៉ុន្តែត្រូវបាន Man City បដិសេធនៅថ្ងៃចុងក្រោយនៃយុទ្ធនាការ។

សូមជម្រាបថានៅយប់ថ្ងៃសៅរ៍នេះ គឺជាការប្រកួតដណ្ដើមពានរង្វាន់បើករដូវកាល Community Shield ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង