Arsenal ត្រូវបានគេរាយការណ៍ថា បានឈានដល់កិច្ចព្រមព្រៀងជាមួយ Fulham ដើម្បីលក់អ្នកចាំទី Bernd Leno ដោយកីឡាករអន្តរជាតិអាល្លឺម៉ង់ នឹងចុះហត្ថលេខាជាមួយក្លិបភាគខាងលិចទីក្រុងឡុងដ៍ ក្នុងតម្លៃ 8 លានផោន។
យោងតាមសារព័ត៌មាន Athletic កីឡាករអ្នកចាំទីវ័យ 30 ឆ្នាំរូបនេះគ្រោងនឹងផ្លាស់ទៅ Fulham មុនពេលចាប់ផ្តើមរដូវកាល។ ក្រោយចុះហត្ថលេខាពី Bayern Leverkusen ក្នុងឆ្នាំ 2018 ក្នុងតម្លៃ 19 លានផោន Leno គឺជាអ្នកចាំទីជម្រើសទីមួយរបស់ Arsenal ក្នុងរយៈពេល 3 រដូវកាលមុនពេលការមកដល់របស់ Aaron Ramsdale កាលពីរដូវក្តៅមុន បានឃើញកីឡាករវ័យក្មេងរបស់អង់គ្លេស ដណ្ដើមកាន់កាប់តំណែងនេះ។
Leno កំពុងសម្លឹងមើលការលេងទៀងទាត់ សម្រាប់រដូវកាលខាងមុខនេះ ដោយ Fulham គឺជាគោលដៅដ៏ល្អ មុន FIFA World Cup 2022 នៅប្រទេសកាតា៕