×

Chelsea ជិតប្រកាសពីការទិញខ្សែការពារ Brighton ខណៈ Man City បានដើរចេញ

Chelsea ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាជាមួយខ្សែការពារអន្តរជាតិអេស្ប៉ាញ Marc Cucurella ពី Brighton ។

ខ្សែការពារវ័យ 24 ឆ្នាំរូបនេះ បានស្នើសុំក្លិបដើម្បីចាកចេញទៅចូលរួមជាមួយ Manchester City ប៉ុន្តែក្រុមមេឃខៀវ បានផ្អាកដំណើរការនៃការចរចា ដោយចាត់ទុកថាតម្លៃខ្លួនរបស់ខ្សែការពាររូបនេះខ្ពស់ពេក។

Chelsea មានទំនុកចិត្តក្នុងការបញ្ចប់ការផ្ទេរនេះ ទោះ Brighton បាននិយាយថា “មិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចជាមួយក្លិបណាមួយ” ក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន។

Cucurella នៅជាមួយ Brighton ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ បន្ទាប់ពីចូលរួមពីក្លិប Getafe ។ គេនឹងក្លាយជាកីឡាករទី 3 ក្នុងទីផ្សារដោះដូរកីឡាករនេះរបស់ Chelsea បន្ទាប់ពីការចូលរួមរបស់ខ្សែប្រយុទ្ធ Raheem Sterling និងខ្សែការពារ Kalidou Koulibaly ។ ក្រុមតោខៀវក៏បានយល់ព្រមលើតម្លៃខ្លួន 20 លានផោនជាមួយ Aston Villa សម្រាប់យុវជនជម្រើសជាតិអង់គ្លេស Carney Chukwuemeka ផងដែរ តែមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។

កាលពីខែមុន Brighton បានច្រានចោលការដេញថ្លៃ 30 លានផោនពី Man City សម្រាប់ Cucurella ដែលខ្លួនគិតថាតម្លៃសក្តិសមគឺ 50 លានផោន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង