×

RB Leipzig ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Chelsea ជាផ្លូវការ

ក្លិប RB Leipzig បានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Timo Werner របស់ Chelsea ឡើងវិញក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ បន្ទាប់ពីគេបានចាកចេញទៅចូលរួមជាមួយក្លិបក្របខណ្ឌ Premier League ពីរឆ្នាំមុន។

Chelsea បានទិញពី Leipzig ក្នុងតម្លៃ 45 លានផោនកាលពីឆ្នាំ 2020 ប៉ុន្តែលក់ Werner ត្រលប់វិញ ក្នុងកិច្ចព្រមព្រៀងដែលប្រហែល 25 លានផោន។ គេបានចុះកិច្ចសន្យារយៈពេល 4 ឆ្នាំដល់ឆ្នាំ 2026 ជាមួយក្លិបចាស់របស់ខ្លួន។

Werner ស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុង 89 ប្រកួត នៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Chelsea ដោយឈ្នះ Champions League នៅឆ្នាំ 2021។ Werner ស៊ុតបានត្រឹមតែ 10 គ្រាប់ប៉ុណ្ណោះក្នុងពីររដូវកាល នៅក្របខណ្ឌ Premier League រយៈពេល 2 រដូវកាល។

គេបានស៊ុតបញ្ចូលទីបាន 95 គ្រាប់ក្នុង 159 ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ Leipzig បន្ទាប់ពីបានផ្ទេរពី Stuttgart កាលពីឆ្នាំ 2016 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង