ក្លិប Tottenham Hotspur បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាជាមួយខ្សែការពារ Destiny Udogie ពីក្លិប Udinese ។
កីឡាករជម្រើសជាតិអ៊ីតាលី អាយុក្រោម 21 ឆ្នាំ នឹងត្រូវខ្ចីជើងនៅក្រុម Serie A ដដែល សម្រាប់រដូវកាលនេះ មុនពេលចូលរួមជាមួយ Spurs នៅរដូវកាល 2023-24 ។
ទោះបីជាកិច្ចព្រមព្រៀង ត្រូវបានយល់ព្រមគ្នារួចហើយក៏ដោយ ក៏ការប្រកាសជាផ្លូវការ នឹងត្រូវធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ខ្សែការពារស្លាបឆ្វេងវ័យ 19 ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 4 ដងក្នុងការបង្ហាញខ្លួន 35 លើកសម្រាប់ក្រុម Udinese កាលពីរដូវកាលមុន។
Udogie នឹងក្លាយជាកីឡាករទី 7 ដែលបានទិញដោយ Tottenham Hotspur បន្ទាប់ពី Ivan Perisic, Richarlison, Fraser Forster, Yves Bissouma, Clement Lenglet និង Djed Spence ៕