×

Forest រកបាន 3 ពិន្ទុជាលើកដំបូងនៅ EPL ក្នុងរយៈពេល 23 ឆ្នាំ ក្រោយឈ្នះ West Ham

Nottingham Forest ទទួលបានជ័យជម្នះដ៏សំខាន់ ខណៈកីឡាករ Taiwo Awoniyi រកបានគ្រាប់បាល់តែមួយគត់ ដើម្បីផ្តួលក្រុម West Ham ខណៈដែលការប្រកួតបាល់ទាត់ក្របខណ្ឌ Premier League បានវិលទៅកាន់កីឡដ្ឋាន City Ground បន្ទាប់ពីអវត្តមានអស់រយៈពេល 23 ឆ្នាំ។

Awoniyi ដែលបានផ្ទេរមកកាន់ Forest ក្នុងតម្លៃ 17 លានផោននៅទីផ្សារដោះដូរកីឡាករនេះដែលជាតម្លៃកំណត់ត្រារបស់ក្លិប បានបញ្ចប់ទីបន្ទាប់ពីការព្យាយាមរបស់ Jesse Lingard ធ្វើឱ្យបាល់ទៅដល់ជើងរបស់គេ។

អ្នកចាំទី Dean Henderson គឺជាវីរបុរសរបស់ Forest ដោយបានជួយសង្គ្រោះបាល់ប៉េណាល់ទីរបស់ប្រធានក្រុម Declan Rice របស់ West Ham ។

ការព្យាយាមរបស់ West Ham ចំនួនពីរដងបានប៉ះនឹងរបារទី និងការសង្គ្រោះដ៏ល្អមួយទៀតរបស់ Henderson ពី Tomas Soucek បន្ទាប់ពី Forest បានចាប់ផ្តើមរដូវកាលថ្មី ជាមួយនឹងការបរាជ័យ។

ទោះជាយ៉ាងណាក៏ដោយ សម្រាប់ Forest និងអ្នកចាត់ការ Steve Cooper វាជាថ្ងៃដែលមិនអាចបំភ្លេចបានសម្រាប់ក្លិបដែលស្ថិតនៅបាតតារាងនៃក្របខណ្ឌ Championship កាលពី 12 ខែមុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង