×

Tuchel និយាយពីមូលហេតុដែលចាប់ដៃ Conte មិនលែង បណ្ដាលឱ្យឈ្លោះគ្នា

Thomas Tuchel បានបកស្រាយថា លោក Antonio Conte បានបង្កកំហុស នៅក្នុងការឈ្លោះគ្នានៅពេលចប់ការប្រកួតដែល Chelsea ស្មើ Tottenham Hotspur ក្នុងលទ្ធផល 2-2 ។

នៅ Stamford Bridge មានឈុតឆាកដ៏ក្ដៅគគុកនៅចុងម៉ោង ដោយអ្នកចាត់ការទាំងពីរ ត្រូវបានផ្ដល់កាតក្រហម ក្នុងការប្រកួត London Derby ។ នៅពេលសំឡេងកញ្ចែចុងក្រោយត្រូវបានបន្លឺឡើង អ្នកទាំងពីរបានដើរទៅចាប់ដៃគ្នា ប៉ុន្តែ Tuchel ចាប់ដៃ Conte ជាប់មិនលែង បណ្ដាលឱ្យអ្នកចាត់ការអ៊ីតាលីខឹងយ៉ាងខ្លាំង។

និយាយប្រាប់អ្នកសារព័ត៌មានពីកាតក្រហម លោក Tuchel បាននិយាយថា៖ “ខ្ញុំយល់ថា នៅពេលដែលអ្នកចាប់ដៃគេ ភ្នែករបស់អ្នកត្រូវមើលគ្នាទៅវិញទៅមក។ តែលោក Antonio (Conte) មានគំនិតផ្សេង។”

លោកបានបន្តថា៖ “វាជាការសម្រេចចិត្តមិនត្រឹមត្រូវមួយទៀតពីអាជ្ញាកណ្តាលនៅថ្ងៃនេះ។”

យ៉ាងណាមិញ លោក Conte មិនបានពន្យល់អ្វីទាំងអស់ពីមូលហេតុដែលគាត់ឈ្លោះគ្នាជាមួយលោក Tuchel ដោយគ្រាន់តែថានេះគឺជាកីឡា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង