Liverpool នឹងគ្មានខ្សែប្រយុទ្ធថ្មី Darwin Nunez សម្រាប់ការប្រកួតខាងមុខរបស់ពួកគេទល់នឹង Manchester United បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ត្រូវបានបណ្តេញចេញពីបទបង្កហិង្សាលើកីឡាកររបស់ Crystal Palace កាលពីយប់មិញ ដែលបញ្ចប់ទៅដោយលទ្ធផល 1-1 ។
Nunez បានស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងរបស់គេ ទល់នឹង Fulham នៅថ្ងៃបើកឆាកក្របខណ្ឌ Premier League និងត្រូវបានទទួលការដាក់ឱ្យលេងជម្រើសដំបូងសម្រាប់ការប្រកួតនៅ Anfield ។ ក្រុមរបស់លោក Jurgen Klopp ត្រូវបានក្រុម Palace នាំមុខមុន 1-0 បន្ទាប់ពីការស៊ុតបញ្ចូលទីយ៉ាងល្អរបស់ Wilfried Zaha នៅពាក់កណ្តាលវគ្គទីមួយ។
Nunez ត្រូវបានចាប់បានដោយខ្សែការពារកណ្តាលរបស់ Palace, Joachim Andersenធ្វើឱ្យខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ បានប្រតិកម្មដោយជល់ក្បាលទៅលើកីឡាករដាណឺម៉ាក ដែលធ្វើឱ្យអាជ្ញាកណ្តាល Paul Tierney ពិន័យកាតក្រហមភ្លាមៗ។ ការបណ្តេញចេញនេះធ្វើឱ្យ Nunez ត្រូវបានព្យួរសម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Old Trafford នៅសប្ដាហ៍ក្រោយ។
Man Utd ទទួលបរាជ័យពីរប្រកួតដំបូងរបស់ពួកគេទល់នឹង Brighton និង Brentford ខណៈ Liverpool បានស្មើជាមួយ Fulham នៅថ្ងៃបើកឆាក ដោយលទ្ធផល 2-2 ៕