Chelsea ទំនងជាចុះហត្ថលេខាជាមួយខ្សែបម្រើវ័យ 19 ឆ្នាំ Cesare Casadei ដែលបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករវ័យក្មេងរបស់ Inter Milan ដែលអាចដាក់តម្លៃផ្ទេរ 15 លានអឺរ៉ូ បូកប្រាក់បន្ថែម។
កីឡាករយុវជនជម្រើសជាតិអ៊ីតាលី បានយល់ព្រមលើកិច្ចសន្យារយៈពេល 6 ឆ្នាំជាមួយក្រុមតោខៀវ ដោយជ្រើសរើស Chelsea ។ Casadei នឹងមិនចូលរួមក្រុមដំបូងរបស់ Chelsea ភ្លាមៗទេ ដោយអាចចូលរួមជាមួយក្លិបណាមួយក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីក្រេបយកបទពិសោធ។
ក្លិបបារាំង Nice និង ក្លិប Sassuolo នៅអ៊ីតាលី សុទ្ធតែមានការចាប់អារម្មណ៍លើ Casadei ដែលជាយុវជនមានទេពកោសល្យសម្រាប់ការកសាងអនាគតដ៏វែងឆ្ងាយរបស់ក្លិបតោខៀវ Chelsea ៕