×

សារព័ត៌មានអន្តរជាតិដ៏ធំ ផ្សាយពីការទិញក្លិប Man Utd របស់លោក Elon Musk

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយនៅព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2022 នេះថា លោក Elon Musk ដែលជាបុរសមានជាងគេនៅលើពិភពលោក កំពុងទិញក្លិប Manchester United ។

ប្រភពដដែលបន្ត វាមិនច្បាស់ភ្លាមៗទេថា តើ Musk គ្រោងនឹងព្យាយាមទិញយក Manchester United ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិនៅដើមរដូវកាលថ្មីនេះ។

ភាគហ៊ុនរបស់ក្លិបដែលបានចុះបញ្ជីនៅញូវយ៉ក បានធ្លាក់ចុះ 24% ក្នុងរយៈពេល 12 ខែចុងក្រោយនេះ ដែលមានតម្លៃត្រឹមតែជាង 2 ពាន់លានដុល្លារប៉ុណ្ណោះ។ Manchester United ត្រូវបានគ្រប់គ្រងដោយគ្រួសារ Glazer ជនជាតិអាមេរិក។

កាសែតអង់គ្លេស The Daily Mirror បានរាយការណ៍កាលពីឆ្នាំមុនថា Glazers ដែលបានទិញក្លិបបិសាចក្រហមកាលពីឆ្នាំ 2005 ក្នុងតម្លៃ 957 លានដុល្លារនឹងលក់ក្នុងតម្លៃ 4 ពាន់លានផោន។

យ៉ាងណាមិញ លោក Musk មានប្រវត្តិធ្វើអត្ថាធិប្បាយលេងសើចជាញឹកញាប់។

ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់គាត់មានចំនួន 270 ពាន់លានដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង