×

Wolves នាំយកខ្សែបម្រើរបស់ Sporting Lisbon ក្នុងតម្លៃកំណត់ត្រារបស់ក្លិប

យោងតាមរបាយការណ៍បានឱ្យដឹងថា Wolverhampton Wanderers បានបញ្ចប់ការចុះហត្ថលេខាជាមួយ Matheus Nunes ពី Sporting Lisbon ។

ខ្សែបម្រើវ័យ 23 ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ Liverpool និង West Ham United ប៉ុន្តែឥឡូវនេះកំពុងស្ថិតក្នុងការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Molinuex ។

Wolves ត្រូវបានរាយការណ៍ថា បានយល់ព្រមលើកិច្ចព្រមព្រៀងចំនួន 45 លានអឺរ៉ូ (បូក 5 លានអឺរ៉ូ ជាប្រាក់បន្ថែម) ជាមួយក្លិបព័រទុយហ្គាល់ ខណៈដែល Bruno Lage អ្នកចាត់ការក្រុមចចក ធានាបាននូវការពង្រឹងដ៏សំខាន់នៅក្នុងខ្សែបម្រើរបស់គាត់ ជាមួយ Ruben Neves ។ កីឡាកររូបនេះ ត្រូវបានគេជឿថានឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5 ឆ្នាំនៅ Wolves ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង