Manchester City ត្រូវបានសមាគមបាល់ទាត់អង់គ្លេសចោទប្រកាន់ជុំវិញករណីដែលអ្នកគាំទ្ររបស់ខ្លួន បានលុកលុយទីលាន បន្ទាប់ពីបានឈ្នះពាន Premier League កាលពីរដូវកាលមុន។
អ្នកគាំទ្ររបស់ Man City រាប់ពាន់នាក់បាននាំគ្នារត់ចូលទីលានប្រកួត ខណៈដែលក្លិបបានឈ្នះពានជាលើកទី 4 របស់ខ្លួនក្នុងរយៈពេល 5 រដូវកាល ដោយបានយកឈ្នះក្រុម Aston Villa 3-2 នៅថ្ងៃចុងក្រោយ នាកីឡដ្ឋាន Etihad ។
អំឡុងពេលនោះ អ្នកចាំទី Robin Olsen របស់ក្រុម Aston Villa ត្រូវបានវាយប្រហារ និងរបារទី ត្រូវបានបំផ្លាញដោយសារអ្នកគាំទ្រឡើងសង្កត់។
City មានរពេលរហូតដល់ថ្ងៃព្រហស្បតិ៍ទី 25 ខែសីហា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ៕