×

Tuchel ជាប់​បម្រាម​មួយ​ប្រកួត​សម្រាប់​ការ​ប៉ះទង្គិច​ជាមួយ​លោក Antonio Conte

អ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel បានទទួលបម្រាមមួយប្រកួត និងត្រូវពិន័យជាប្រាក់ 35,000 ផោន សម្រាប់ការប៉ះទង្គិចជាមួយលោក Antonio Conte នៅចុងបញ្ចប់នៃការប្រកួត កាលពីថ្ងៃអាទិត្យ ជាមួយនឹងក្រុម Tottenham Hotspur ។

អ្នកចាត់ការក្រុម Spurs លោក Conte ក៏ត្រូវបានពិន័យជាប្រាក់ចំនួន 15,000 ផោនផងដែរ បន្ទាប់ពីអ្នកចាត់ការទាំងពីរ បានទទួលស្គាល់ការប្រព្រឹត្តមិនត្រឹមត្រូវក្នុងអំឡុងពេលស្មើ 2-2 ។

បម្រាមលើលោក Tuchel ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំហេតុផលជាលាយលក្ខណ៍អក្សរពេញលេញសម្រាប់ការសម្រេចចិត្តនេះ។ វា​មាន​ន័យ​ថា​គាត់​អាច​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត Premier League ទល់នឹង Leeds។

សមាគម​បាល់ទាត់អង់គ្លេស ​និយាយ​ថា​ទណ្ឌកម្មអាច​​ប្តឹង​ឧទ្ធរណ៍។ អ្នកចាត់ការទាំង​ពីរ​រូប ត្រូវ​បានជូនកាតក្រហមម្នាក់មួយ ​បន្ទាប់​ពី​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កំហឹង។

ជំនួយការអាជ្ញាកណ្តាលលោក Mike Dean បានសារភាពកំហុសក្នុងការមិនសុំអាជ្ញាកណ្តាល Anthony Taylor ពិនិត្យឡើងវិញ បន្ទាប់ពី Cristian Romero ទាញសក់ Marc Cucurella ដោយអនុញ្ញាតឱ្យការលេងបន្ត ដោយ Harry Kane បានរកគ្រាប់បាល់តាមស្មើនៅនាទីទី 96 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង