pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Leeds បន្តភាពមិនចាញ់របស់ខ្លួននៅដើមរដូវកាល ជាមួយការលត់ Chelsea 3-0

Leeds United មិនស្គាល់ពាក្យថាចាញ់នៅដើមរដូវកាលថ្មីនេះ ខណៈពួកគេ ទទួលបានជ័យជម្នះលើ Chelsea របស់អ្នកចាត់ការ Thomas Tuchel ដែលទើបតែទទួលបាន 1 ពិន្ទុកាលពីប្រកួតមុន។

Chelsea ដែលបានចំណាយច្រើនជាង 170 លានផោនលើកីឡាករថ្មី នៅក្នុងទីផ្សារដោះដូរដើមរដូវកាលនេះ បានធ្វើឱ្យក្រុមម្ចាស់ផ្ទះនាំមុខចំនួន 2 គ្រាប់នៅវគ្គទីមួយ។

Edouard Mendy បានផ្តល់អំណោយដល់ Leeds ដែលសម្រេចទីដោយ Brenden Aaronson នៅនាទី 33 ។ 4 នាទីក្រោយមក Raheem Sterling បានផ្ដល់បាល់ហ្វ្រីឃីកនៅគែមប្រអប់ ដែលបង្កឱកាសសម្រាប់ Rodrigo ស៊ុតបញ្ចូលទី បន្ទាប់ពីការបញ្ជូនរបស់ Jack Harrison ។

Leeds បានធានាការឈ្នះលើ Chelsea ក្នុងក្របខណ្ឌ Premier League ជាលើកដំបូង តាំងពីឆ្នាំ 2002 នៅពេលដែល Harrison ស៊ុតបញ្ចូលទីបន្ទាប់ពីការបញ្ជូនរបស់ Daniel James ត្រូវបានប៉ះគាត់ដោយ Rodrigo នៅនាទី 69។

ខ្សែការពារចំណូលថ្មីរបស់ Chelsea កីឡាករ Kalidou Koulibaly ត្រូវបានបណ្តេញចេញពេលសល់ 6 នាទីក្នុងវគ្គទីពីរ ជាមួយនឹងកាតលឿងទីពីរស្មើនឹងកាតក្រហម។

Leeds ឈរនៅលេខ 3 ដោយមាន 7 ពិន្ទុក្នុង 3 ប្រកួត ខណៈ Chelsea បានបាត់បង់ 4 ពិន្ទុក្នុង 3 ប្រកួត ក្នុងការចាប់ផ្ដើមរដូវកាលថ្មីនេះ ដោយឈរនៅលេខ 12 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង