Manchester United បានបង្ហាញទម្រង់លេងដ៏អស្ចារ្យដើម្បីយកឈ្នះ Liverpool និងផ្តល់ជ័យជម្នះលើកដំបូងឱ្យអ្នកចាត់ការ Erik ten Hag នៅដើមរដូវកាល Premier League 2022-23 នាកីឡដ្ឋាន Old Trafford ។
Ten Hag បានសម្រេចចិត្តដកប្រធានក្រុម Harry Maguire និងខ្សែប្រយុទ្ធ Cristiano Ronaldo ឱ្យនៅអង្គុយកៅអីបម្រុង ហើយលទ្ធផល បង្ហាញថា Manchester United បានយកឈ្នះ Liverpool ដោយលទ្ធផល 2-1 ។
Jadon Sancho បានលេចធ្លោក្នុងការប្រកួត និងជាអ្នករកគ្រាប់បាល់ឱ្យ Man Utd នាំមុខនៅនាទីទី 16 មុនពេល Marcus Rashford ស៊ុតឆ្លងអ្នកចាំទី Alisson ពីការបញ្ជូនបាល់របស់កីឡាករបម្រុង Anthony Martial 8 នាទីបន្ទាប់ពីសម្រាកវគ្គទីមួយ។
Mo Salah បានផ្ដល់ក្ដីសង្ឃឹមសម្រាប់ Liverpool ដែលជាក្រុមភ្ញៀវ ដោយបានតែតបាល់បញ្ចូលទីនៅនាទីទី 81 ប៉ុន្តែ Man Utd បានថ្លោះធ្លោយនោះទេ ហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួត។
មុនការប្រកួតនេះ ខ្សែបម្រើចំណូលថ្មី Casemiro ត្រូវបានបង្ហាញខ្លួនជាកីឡាករ Manchester United បន្ទាប់ពីបានចូលរួមពី Real Madrid ក្នុងតម្លៃ 70 លានផោន សម្រាប់ខ្សែបម្រើប្រេស៊ីលដែលបានចុះកិច្ចសន្យារយៈពេល 4 ឆ្នាំនៅ Old Trafford ។
ហើយនៅមុននេះ អ្នកគាំទ្រ Manchester United រាប់ពាន់នាក់បានដើរដង្ហែទៅកាន់ Old Trafford មុនពេលការប្រកួតជាមួយ Liverpool ក្នុងការតវ៉ាទៅនឹងភាពជាម្ចាស់ក្លិបរបស់គ្រួសារ Glazer ដែលគ្រប់គ្រងតាំងពីឆ្នាំ 2005 ។ អ្នកគាំទ្របានលើកបដា “United for sale (Man Utd សម្រាប់លក់)” ហើយពួកគេបានលើករូបថតមហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe ដែលចង់ទិញក្លិបនេះ៕