អ្នកចាត់ការរបស់ក្រុមក្រុមតោខៀវ Chelsea លោក Thomas Tuchel ត្រូវបានសមាគមបាល់ទាត់ (FA) ចោទប្រកាន់ពីបទអត្ថាធិប្បាយប៉ះពាល់អាជ្ញាកណ្តាល លោក Anthony Taylor បន្ទាប់ពីក្រុមរបស់គាត់ បានបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ជាមួយក្រុម Tottenham Hotspur។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ បាននិយាយធ្ងន់ៗថាលោក Taylor មិនគួរធ្វើជាអាជ្ញាកណ្ដាលសម្រាប់ការប្រកួតរបស់ Chelsea នៅពេលអនាគតឡើយ។ Tuchel បានទទួលបម្រាមមួយប្រកួត និងពិន័យជាប្រាក់ 35,000 ផោន ជុំវិញការប្រឈមមុខជាមួយអ្នកចាត់ការ Spurs លោក Antonio Conte រួចទៅហើយ។
អ្នកចាត់ការអាយុ 48 ឆ្នាំ មានពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ទី 25 ខែសីហា ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។
បន្ទាប់ពីការស្មើនៅកីឡដ្ឋាន Stamford Bridge វីដេអូជំនួយការអាជ្ញាកណ្តាល លោក Mike Dean បានសារភាពថាមានកំហុសក្នុងការមិនសុំឱ្យអាជ្ញាកណ្ដាលនៅទីលានប្រកួត Taylor ពិនិត្យវីដេអូឡើងវិញ បន្ទាប់ពីខ្សែការពារ Cristian Romero របស់ Spurs ទាញសក់ខ្សែការពារឆ្វេង Chelsea Marc Cucurella របស់ Chelsea ។ ហើយអាជ្ញាកណ្ដាលបានអនុញ្ញាតឱ្យលេងបន្ត ដោយ Harry Kane បានតែតបាល់តាមស្មើនៅនាទីទី 96 សម្រាប់ Spurs ។
Tuchel ត្រូវបានអនុញ្ញាតឱ្យឈរបញ្ជាកូនក្រុម អំឡុងពេលក្រុមរបស់គាត់ចាញ់ 3-0 ក្រោមថ្វីជើងរបស់ Leeds នៅកីឡដ្ឋាន Elland Road កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបម្រាមទៅលើគាត់ ត្រូវបានផ្អាកជាបណ្តោះអាសន្នដោយរង់ចាំលាយលក្ខណ៍អក្សរពេញលេញសម្រាប់ការសម្រេចនេះ៕