West Ham បានចុះហត្ថលេខាជាមួយខ្សែការពារឆ្វេង Emerson Palmieri ពី Chelsea ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេដឹងថាមានតម្លៃ 15 លានផោន។
កីឡាករអន្តរជាតិអ៊ីតាលីវ័យ 28 ឆ្នាំរូបនេះ បានចូលរួមជាមួយ West Ham ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំ ជាមួយនឹងជម្រើសបន្តកុងត្រារយៈពេល 1 ឆ្នាំ ក្នុងតម្លៃ 13 លានផោនបូកនឹង 2 លានផោនជាប្រាក់បន្ថែមផ្សេងទៀត។
Palmieri បានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅ Lyon ហើយពុំសូវមានឱកាសនៅ Stamford Bridge ចាប់តាំងពីការផ្ទេរពី Roma កាលពីឆ្នាំ 2018 ។
កីឡាករដែលបានរួមចំណែកឱ្យអ៊ីតាលីឈ្នះពានរង្វាន់ Euro 2020 គឺជាកីឡាករទី 7 របស់ West Ham នៅក្នុងទីផ្សារដោះដូរកីឡាករនេះ។ ក្រុមរបស់លោក David Moyes បច្ចុប្បន្នកំពុងឈរនៅបាតតារាង Premier League ដោយគ្មានពិន្ទុពីការប្រកួត 3 លើក។
ការចុះហត្ថលេខាដ៏ធំបំផុតរបស់ពួកគេ មានខ្សែប្រយុទ្ធ Gianluca Scamacca ពី Sassuolo ក្នុងតម្លៃ 30 លានផោន ខ្សែការពារ Nayef Aguerd ពី Rennes ក្នុងតម្លៃ 30 លានផោន និងខ្សែប្រយុទ្ធ Maxwel Cornet ពី Burnley ក្នុងតម្លៃ 17.5 លានផោន។
ពួកគេក៏បានចុះហត្ថលេខាជាមួយខ្សែបម្រើ Flynn Downes ពី Swansea ក្នុងតម្លៃ 12 លានផោន និងខ្សែការពារ Thilo Kehrer និងអ្នកចាំទី Alphonse Areola ក្នុងតម្លៃ 10 លានផោនពី Paris St-Germain ដូចគ្នា៕