×

Leicester បដិសេធសំណើលើកទី 3 របស់ Chelsea ក្នុងការលក់ខ្សែការពារ Fofana

Leicester City បានច្រានចោលសំណើលើកទី 3 ពី Chelsea សម្រាប់ Wesley Fofana ដែលរាយការណ៍ថាមានតម្លៃចន្លោះពី 60 លានផោនទៅ 70 លានផោន។

សំណើរបស់ Chelsea បានផ្ដល់លក្ខខណ្ឌមួយចំនួន ដែល Leicester ចាត់ទុកថាមិនប្រាកដប្រជា។

ក្រុមតោខៀវបានចំណាយប្រហែល 170 លានផោននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ហើយថ្មីៗនេះមានការដេញថ្លៃ 45 លានផោនសម្រាប់ខ្សែប្រយុទ្ធ Anthony Gordon របស់ Everton ដែលត្រូវបានបានបដិសេធ។

ក្រុមរបស់លោក Thomas Tuchel ក៏កំពុងពិភាក្សាជាមួយក្រុម Barcelona ផងដែរអំពីការចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ Arsenal គឺ Pierre-Emerick Aubameyang ។

Fofana វ័យ 21 ឆ្នាំដែលបានចូលរួមជាមួយក្រុមកញ្ជ្រោងពីក្លិប St Etienne កាលពីឆ្នាំ 2020 បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំនៅកីឡដ្ឋាន King Power កាលពីខែមីនា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង