
Everton បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Neal Maupay ពី Brighton ក្នុងក្របខណ្ឌ Premier League ក្នុងតម្លៃមិនត្រូវបានបង្ហាញ។
កីឡាករសញ្ជាតិបារាំង បានចូលរួមជាមួយ Everton ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំដោយរក្សាគាត់នៅក្លិបរហូតដល់ឆ្នាំ 2025 ។
Maupay បានស៊ុតបញ្ចូលទីបាន 26 គ្រាប់ក្នុងការបង្ហាញខ្លួន 102 លើកសម្រាប់ Brighton ក្រោយផ្ទេរពី Brentford ក្នុងតម្លៃ 16 លានផោនកាលពីឆ្នាំ 2019 ។
Maupay ក្លាយជាកីឡាករចំណូលថ្មីទី 6 របស់ Everton នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់ James Tarkowski, Ruben Vinagre, Dwight McNeil, Conor Coady និង Amadou Onana ។
អ្នកចាត់ការក្រុម Everton លោក Frank Lampard មានបំណងចង់ពង្រឹងជម្រើសប្រយុទ្ធរបស់គាត់ បន្ទាប់ពីបាត់បង់ Richarlison ទៅក្រុម Tottenham Hotspur និង Dominic Calvert-Lewin បានរបួសនៅដើមរដូវកាល៕

