×

Forest នាំយកខ្សែការពារស្លាបឆ្វេងពី AT. Madrid មកកាន់ EPL

Nottingham Forest បានបញ្ចប់ការចុះហត្ថលេខាជាមួយខ្សែការពារ Renan Lodi របស់ Atletico Madrid ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល។

កីឡាករសញ្ជាតិប្រេស៊ីល គឺជាកីឡាករចំណូលថ្មីទី 19 របស់ Forest ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ ដោយមានលក្ខខណ្ឌក្នុងការទិញផ្ដាច់។

Lodi គឺជាខ្សែការពារឆ្វេងទី 3 ដែល Forest បានទិញនៅរដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់ Harry Toffolo និង Omar Richards ។

Forest ក៏កំពុងព្យាយាមក្នុងការចុះហត្ថលេខាជាមួយអតីតខ្សែការពារស្តាំរបស់ Tottenham Hotspur គឺ Serge Aurier ។ កីឡាករសញ្ជាតិកូតឌីវ័ររូបនេះ បានចាកចេញពី Villarreal នៅចុងរដូវកាល 2021/22 ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង