pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

West Ham ទិញខ្សែបម្រើពី Lyon ក្នុងតម្លៃកំណត់ត្រារបស់ក្លិប

West Ham United បានប្រកាសពីការចុះហត្ថលេខារបស់ខ្សែបម្រើប្រេស៊ីល Lucas Paqueta លើកិច្ចសន្យារយៈពេល 5 ឆ្នាំ។

កីឡាករវ័យ 25 ឆ្នាំដែលត្រូវបានគេរំពឹងថា នឹងក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីល ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ បានចូលរួមពី Lyon។ ដំបូងនឹងត្រូវផ្ដល់ជូន 36.5 លានផោនដែលអាចកើនឡើងដល់ជាង 50 លានផោន បំបែកកំណត់ត្រានៃការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Sebastien Haller ដែលមានតម្លៃ 45 លានផោនពី Eintracht Frankfurt កាលពីឆ្នាំ 2019 ។

Paqueta បានចូលរួមជាមួយ Lyon ក្នុងតម្លៃ 20 លានអឺរ៉ូ កាលពីឆ្នាំ 2020 បន្ទាប់ពីចំណាយពេល 18 ខែនៅ AC Milan ។ គេបានស៊ុតបញ្ចូលទី 9 គ្រាប់ និងបញ្ជូន 6 ដងក្នុងការបង្ហាញខ្លួន 35 ប្រកួតនៅក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុន។ គេបានស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុង 33 ប្រកួតសម្រាប់ក្រុមប្រេស៊ីល និងលេងឱ្យ Lyon ទល់នឹង West Ham ក្នុងការប្រកួត Europa League វគ្គ ៨ក្រុមចុងក្រោយកាលពីរដូវកាលមុន ដែលក្រុមរបស់លោក David Moyes ឈ្នះ 4-1 សរុបទាំងពីរជើង។

Paqueta បានស៊ុតបញ្ចូលទីបាន 21 គ្រាប់ និងបញ្ជូន 14 ដង ក្នុងការបង្ហាញខ្លួន 80 ដងរបស់គាត់សម្រាប់ Lyon ។ Paqueta គឺជាកីឡាករទី 8 របស់ West Ham នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។

West Ham មាន 3 ពិន្ទុពីការប្រកួត Premier League 4 លើកដំបូងរបស់ពួកគេ និងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tottenham Hotspur នៅប្រកួតក្រោយ។ ពួកគេ នឹងប្រកួតក្នុងវគ្គចែកពូលនៃពានរង្វាន់ Europa Conference League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង