pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Premier League Preview: ការប្រកួត Everton ទល់នឹង Liverpool ផ្សាយបន្តផ្ទាល់នៅ MyTV

Everton នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Liverpool ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ម៉ោង 6: 25 នាទីល្ងាចតទៅ។

ក្រុមស្ករគ្រាប់ Eveton នៅតែរង់ចាំការទទួលជ័យជម្នះក្នុងលីគដំបូងរបស់ពួកគេនៃរដូវកាលថ្មីនេះ បន្ទាប់ពីទទួលបានលទ្ធផលស្មើ 3 ប្រកួត។ គ្រាប់ជ័យជម្នះនៅនាទីទី 98 របស់ Fabio Carvalho បានជួយ Liverpool ឱ្យទទួលជ័យជម្នះជាប់គ្នាពីរប្រកួត។

ក្រុមរបស់លោក Frank Lampard នឹងបន្តអវត្តមានខ្សែការពារ Mason Holgate, Yerry Mina និង Ben Godfrey ។ ជាមួយគ្នានេះ Andros Townsend ស្ថិតក្នុងបញ្ជីអវត្តមានរយៈពេលវែង។ Abdoulaye Doucoure នៅមិនទាន់ច្បាស់ជាមួយនឹងរបួសភ្លៅ ខណៈ Dominic Calvert-Lewin ក៏ប្រហែលជាមិនទាន់អាចវិលត្រលប់មកវិញនៅចុងសប្តាហ៍នេះដែរ។

សម្រាប់ Liverpool ប្រធានក្រុម Jordan Henderson បានចូលរួមជាមួយខ្សែបម្រើ Alex Oxlade-Chamberlain និង Naby Keita នៅក្នុងបន្ទប់ព្យាបាល។ Thiago Alcantara ក៏អវត្តមានដែរ ចាប់តាំងពីការប្រកួតបើកឆាកចុងសប្តាហ៍ទល់នឹងក្រុម Fulham ។ Diogo Jota បានត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃព្រហស្បតិ៍ មុនការប្រកួតនេះ។ Darwin Nunez នឹងត្រឡប់មកវិញបន្ទាប់ពីបញ្ចប់ការព្យួរចំនួន 3 ប្រកួត។ Ibrahima Konate នៅតែមានការសង្ស័យជាមួយនឹងបញ្ហាជង្គង់ ប៉ុន្តែ Joel Matip បានត្រលប់មកកាន់ទីលានវិញពេលប៉ះ Newcastle ។

Everton មិនទាន់ស្គាល់ពាក្យថាឈ្នះនោះទេក្នុងចំណោមការប្រកួតលីគចំនួន 5 លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 2010 ។ ចំណែក Liverpool ជាក្រុមដែលបានរបូតគ្រាប់បាល់មុន សម្រាប់ 8 ប្រកួតក្នុងចំណោមការជួបគ្នាចំនួន 9 ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Everton ដែលអាចប្រើប្រាស់ទម្រង់ 3-4-3
Pickford (អ្នកចាំទី); Tarkowski, Coady, Mykolenko; Patterson, Onana, Iwobi, Vinagre; McNeil, Gray, Gordon

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ 4-3-3
Alisson (អ្នកចាំទី); Alexander-Arnold, Matip, Van Dijk, Robertson; Elliott, Fabinho, Milner; Salah, Firmino, Diaz

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបលើសពី ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Everton 1-3 Liverpool ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ

-Everton ប៉ះ Liverpool ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 6:25 នាទីល្ងាច នៅ MyTV
-Spurs ប៉ះ Fulham ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 8:55 នាទីយប់ នៅ MyTV
-Brighton ប៉ះ Leicester ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 7:55 នាទីយប់ នៅ CTN
-Man Utd ប៉ះ Arsenal ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 10:25 នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង