×

EPL Preview: ការប្រកួត Spurs ទល់នឹង Fulham ផ្សាយបន្តផ្ទាល់​នៅ MyTV យប់នេះ

Tottenham Hotspur ធ្វើជាម្ចាស់ផ្ទះទទួល Fulham ក្នុងក្របខណ្ឌ Premier League យប់នេះ ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 8:55 នាទីយប់តទៅ។

ក្លិបទាំងពីរនៅទីក្រុងឡុងដ៍ បានចាប់ផ្តើមរដូវកាលនេះជាមួយនឹងលទ្ធផលដ៏ល្អដូចគ្នា ដោយ Spurs រកបាន 11 ពិន្ទុ និង Fulham រកបាន 8 ពិន្ទុ។

Oliver Skipp បានវិលត្រឡប់ទៅកាន់កៅអីបម្រុងរបស់ Tottenham នៅពាក់កណ្តាលសប្តាហ៍កន្លងទៅ។ Cristian Romero បានចូលរួមជាមួយ Skipp ក្នុងការហ្វឹកហាត់កាលពីថ្ងៃអង្គារ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលក្នុងក្រុមដែលធ្វើដំណើរទៅកាន់កីឡដ្ឋាន London Stadium នោះទេ។ Bryan Gil និង Lucas Moura ទំនងជាមិនអាចចូលលេងបានទេ ដោយសារពួកគេមានបញ្ហាតូចតាច។

សម្រាប់ Fulham, របួស ជង្គង់ មួយ គូ របស់ Harry Wilson និង Manor Solomon មិនអាចចូលលេងបានទេ។ Shane Duffy នឹងមានវត្តមានម្តងទៀតបន្ទាប់ពីខកខានការទទួលជ័យជម្នះលើក្លិប Brighton នៅពាក់កណ្តាលសប្តាហ៍។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3
Lloris; Sanchez, Dier, Davies; Emerson, Hojbjerg, Bissouma, Perisic; Kulusevski, Kane, Son

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Fulham ដែលអាចប្រើប្រាស់ទម្រង់ 4-2-3-1
Leno; Tete, Adarabioyo, Ream, Robinson; Reed, Palhinha; Decordova-Reid, Pereira, Kebano; Mitrovic

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុប ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs 2-1 Fulham ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ

-Everton ប៉ះ Liverpool ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 6:25 នាទីល្ងាច នៅ MyTV
-Spurs ប៉ះ Fulham ថ្ងៃសៅរ៍ ទី 3 ខែកញ្ញា ម៉ោង 8:55 នាទីយប់ នៅ MyTV
-Brighton ប៉ះ Leicester ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 7:55 នាទីយប់ នៅ CTN
-Man Utd ប៉ះ Arsenal ថ្ងៃអាទិត្យ ទី 4 ខែកញ្ញា ម៉ោង 10:25 នាទីយប់ នៅ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង