×

ស្ថាប័នអាជ្ញាកណ្ដាល ទទួលកំហុសលើការសម្រេចចិត្តនៅប្រកួតក្នុងដី Chelsea និង Newcastle

ស្ថាប័នអាជ្ញាកណ្តាល PGMOL បានទទួលកំហុសលើការសម្រេចចិត្តរបស់ VAR ដែលបានធ្វើឡើងលើ Chelsea និង Newcastle ហើយនឹងសហការយ៉ាងពេញលេញដើម្បីការពិនិត្យឡើងវិញអំពីឧប្បត្តិហេតុនេះ។

ការសម្រេចចិត្ត បានបដិសេធគ្រាប់បាល់របស់ Newcastle United និង West Ham ដែលបានប្រកួតទល់នឹង Crystal Palace និង Chelsea ។ ក្រុមទាំងពីរគិតថាពួកគេបានស៊ុតបញ្ចូលទី ដោយអាជ្ញាកណ្តាលនៅលើទីលានក៏បានផ្ដល់ឱ្យផងដែរ។ ប៉ុន្តែ VAR មិនអនុញ្ញាតនោះទេ។

ការសម្រេចចិត្តនេះត្រូវបានរិះគន់យ៉ាងខ្លាំង ពីតួនាទីរបស់ VAR ។ បច្ចុប្បន្នស្ថាប័ន Premier League កំពុងពិនិត្យមើលការសម្រេចចិត្តជាមួយ PGMOL ដើម្បីពង្រឹងការអភិវឌ្ឍមន្ត្រីរបស់ខ្លួន នាពេលខាងមុខ។

West Ham ត្រូវបានបដិសេធការស៊ុតតាមស្មើនៅនាទីទី 90 នៅពេលដែលគ្រាប់បាល់របស់ Maxwel Cornet ត្រូវបានច្រានចោល បន្ទាប់ពី Jarrod Bowen ត្រូវបានវិនិច្ឆ័យថាបានធ្វើកំហុសលើ Edouard Mendy ។

ខ្សែការពារ Tyrick Mitchell របស់ Palace បានបង្កឱ្យបាល់ចូលក្នុងសំណាញ់ទីខ្លួនឯង ហើយអាជ្ញាកណ្តាល បានច្រានចោលចំពោះការបង្កកំហុសដោយ Joe Willock ទៅលើអ្នកចាំទី Vicente Guaita ទោះបីជា Newcastle មានអារម្មណ៍ថាខ្សែបម្រើរូបនេះត្រូវបានរុញដោយ Mitchell ក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង