×

Erling Haaland បង្កើត​កំណត់ត្រា​មិនធ្លាប់មាន​ពីមុន​នៅ UCL

គ្រាប់បាល់ចំនួន 2 គ្រាប់របស់ Erling Haaland នៅក្នុងជ័យជម្នះ 4-0 របស់ Manchester City លើក្រុម Sevilla កាលពីយប់មិញ បានធ្វើឱ្យកីឡាករដែលមានវ័យ 21 ឆ្នាំ បង្កើតកំណត់ត្រាថ្មី ដោយស៊ុតបញ្ចូលទី 25 គ្រាប់ក្នុងការបង្ហាញខ្លួន 20 ប្រកួតនៅក្នុងពានរង្វាន់ UEFA Champions League ។

កំណត់ត្រារបស់អតីតខ្សែប្រយុទ្ធក្លិប Dortmund នេះ មិនធ្លាប់មានពីមុននោះទេ សូម្បីតែ Lionel Messi និង Cristiano Ronaldo នៅក្នុង Champions League ។

ក្នុងការបង្ហាញខ្លួន 20 ដងនៅ UCL Ronaldo ដែលជាវីរបុរសរបស់ក្រុម Manchester United មិនទាន់ស៊ុតបញ្ចូលទីបានមួយគ្រាប់នៅឡើយ។ សម្រាប់ Messi ដែលជាវីរបុរសរបស់ក្លិប Barcelona និងបច្ចុប្បន្នជាកីឡាកររបស់ក្លិប Paris Saint-Germain បានស៊ុតបញ្ចូលទីបានត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះនៅពេលគាត់លេង 20 ដងក្នុងការប្រកួត។

កីឡាករ Robert Lewandowski រកបានត្រឹមតែ 11 គ្រាប់ប៉ុណ្ណោះ ខណៈ Karim Benzema រកបាន 12 គ្រាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង