×

Klopp ថា Wolves ប្រហែល​ជា​កំពុងសើច​និង​ចង់ជួប Liverpool ឆាប់ៗនេះ

បរាជ័យ 4-1 នៅក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះ Napoli ក្នុងពានរង្វាន់ UEFA Champions League កាលពីយប់មិញ បានធ្វើឱ្យ Liverpool ទើបតែទទួលបានជ័យជម្នះ 2 ប្រកួតប៉ុណ្ណោះ ក្នុងចំណោម 7 ប្រកួតក្នុងកម្មវិធីប្រកួតទាំងអស់ នៅរដូវកាលថ្មីនេះ។

Liverpool បានរបូត 3 គ្រាប់នៅក្នុងវគ្គទីមួយ ខណៈវាគឺជាការបរាជ័យធ្ងន់ធ្ងន់បំផុតមួយនៅក្នុងការប្រកួតពានរង្វាន់ Champions League របស់ពួកគេ។

លោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម បាននិយាយថា៖ “យើងលេងមិនល្អសោះក្នុងតង់ទីមួយ ប៉ុន្តែជាធម្មតា យើងមិនបណ្តោយឱ្យគេទាត់ចូលរហូតដល់ 3គ្រាប់ទេ។”

“ជាមួយនឹងAlisson នៅមុខទី វាទាល់តែជាយើងលេងមិនបានល្អមែនទែន ទើបអាចក្លាយជាបែបនេះ។ វាមើលទៅដូចជាយើងត្រូវកែប្រែខ្លួនឯងឡើងវិញ នៅមានចំណុចខ្វះខាតជាច្រើន។”

“យើងនឹងប៉ះ Wolves នៅថ្ងៃសៅរ៍ ហើយពួកគេកំពុងតែសើច ប្រហែលជាពួកគេនិយាយថា វាជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការលេងជាមួយពួកគេ [Liverpool]។ យើងត្រូវរៀបចំឱ្យបានល្អជាងមុននៅក្នុងអ្វីៗគ្រប់យ៉ាង។”

“នៅក្នុងកីឡាបាល់ទាត់តែងតែមានដំណោះស្រាយ។ យើងលេងមិនបានល្អគ្រប់គ្រាន់ទេ វាច្បាស់ណាស់ហើយជាមូលហេតុដែលយើងចាញ់ក្នុងការប្រកួត។ ខ្ញុំមានការងារត្រូវធ្វើជាច្រើន នេះទំនួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំត្រូវការពេលវេលាដើម្បីគិតអំពីវា”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង