×

Arteta ទុកជើង​កីឡាករ Arsenal ចំនួន 8 នាក់​ក្នុងយប់នេះ សម្រាប់​លេង​ជាមួយ Everton

លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal អាចនឹងអនុញ្ញាតឱ្យកីឡាករ 8 នាក់សម្រាក សម្រាប់ការប្រកួតបើកឆាកពានរង្វាន់ UEFA Europa League ទល់នឹង FC Zurich ។

Arsenal បច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ Premier League បើទោះបីជាការចាប់ផ្តើមរដូវកាលរបស់ពួកគេដែលបានឈ្នះ 100 ភាគរយ ត្រូវបានបញ្ចប់ដោយការចាញ់ក្រុម Manchester United ក៏ដោយ។ សកម្មភាពក្នុងលីគ នឹងក្លាយជាអាទិភាពរបស់លោក Arteta ។ ជាមួយនឹងការប្រកួតទល់នឹង Everton នៅចុងសប្ដាហ៍នេះ Arteta នឹងមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសកីឡាករសម្រាប់ការប្រកួតយប់នេះ។

អ្នកចាត់ការអេស្ប៉ាញរូបនេះ បានជួបនូវបញ្ហាកីឡាកររបួសចំនួន 5 នាក់រួចហើយ។ Mohamed Elneny អវត្តមានក្នុងរយៈពេលយូរ ខណៈ Thomas Partey, Emile Smith Rowe, Cedric Soares និង Reiss Nelson មិនបានធ្វើដំណើរទៅជាមួយក្រុមទៅប្រទេសស្វីសទេ។

សារព័ត៌មាន Express បានរាយការណ៍ថា បានអ្នកចាំទី Matt Turner ទំនងជានឹងបង្ហាញខ្លួនឱ្យក្រុមកាំភ្លើងធំជាលើកដំបូង។ កីឡាករអន្តរជាតិរបស់សហរដ្ឋអាមេរិកបានចូលរួមនៅដើមរដូវកាលនេះ ដោយបានក្លាយជាអ្នកចាំទីដៃទីពីរបន្ទាប់ពី Aaron Ramsdale ។

Takehiro Tomiyasu អាចនឹងចាប់ផ្តើមនៅក្នុងការប្រកួតនេះ។ Ben White ទំនងជានឹងប្តូរលេងនៅការពារកណ្ដាល។ White ទំនងជានឹងចាប់ដៃគូជាមួយ Rob Holding ដោយផ្តល់ឱ្យ William Saliba និង Gabriel បានសម្រាក។ Kieran Tierney គួរតែត្រលប់មកវិញដោយខ្សែការពារស្លាបឆ្វេងរួបនេះ នឹងជំនួស Oleksandr Zinchenko ។

ជម្រើសខ្សែបម្រើរបស់ Arsenal មានចំនួនតិច ដូច្នេះ Albert Sambi Lokonga ទំនងជានឹងចាប់ផ្តើមម្តងទៀតក្នុងតួនាទីខ្សែបម្រើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង