×

Arsenal ឈ្នះ ខណៈ Man Utd ចាញ់​នៅថ្ងៃ​បើកឆាក UEL

យុទ្ធនាការវគ្គចែកពូល Europa League របស់ក្រុម Manchester United បានចាប់ផ្តើមជាមួយការបរាជ័យក្រោមស្នាដៃក្រុម Real Sociedad នៅកីឡដ្ឋាន Old Trafford ។

កីឡាករ Brais Mendez រកបានមួយគ្រាប់គត់ពីបាល់ប៉េណាល់ទីនៅនាទីទី 59 ដែលជាបាល់ដ៏ចម្រូងចម្រាសមួយ។

នៅក្នុងការប្រកួតអឺរ៉ុបដំបូងនៅ UEFA Europa League ចាប់តាំងពីឆ្នាំ 2002 ការតែតបាល់បញ្ចូលទីនៅតង់ទីមួយរបស់ Cristiano Ronaldo ពីការបញ្ជូនបាល់របស់ Diogo Dalot មិនត្រូវបានអនុញ្ញាតដោយសារ Offside ។

Manchester United ប្រកួតទីពីរជាមួយនឹង Sheriff Tiraspol ក្នុងប្រទេស Moldova នៅថ្ងៃសុក្រ ទី16 ខែកញ្ញា។

ចំណែក Arsenal បានចាប់ផ្តើមយុទ្ធនាការ Europa League របស់ពួកគេជាមួយនឹងជ័យជម្នះលើ Zurich ។

Arsenal បាននាំមុខតាមរយៈការស៊ុតបញ្ចូលទីរបស់ Marquinhos ពីការកាត់បាល់របស់ Eddie Nketiah នៅ 16 នាទី។

ប៉ុន្តែ Zurich បានតាមស្មើវិញ នៅមុនបញ្ចប់វគ្គទីមួយ ដោយការទាត់ប៉េណាល់ទីរបស់ Mirlind Kryeziu បន្ទាប់ពី Nketiah បង្កកំហុសលើ Ola Selnaes។

Nketiah បានស្តារការនាំមុខរបស់ Arsenal ក្នុងវគ្គទីពីរ ដោយបានតែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Marquinho ។ ក្រុមរបស់លោក Mikel Arteta នឹងប៉ះ PSV Eindhoven ក្នុងការប្រកួត Europa League ជាលើកទីពីររបស់ពួកគេនៅសប្តាហ៍ក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង