×

EPL ទំនង​ជា​ផ្អាក​ការប្រកួត​នៅចុងសប្ដាហ៍​នេះ

មន្ត្រីក្របខណ្ឌ Premier League បានពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស កាលពីយប់ថ្ងៃព្រហស្បតិ៍ អំពីលទ្ធភាពនៃការផ្អាកការប្រកួតក្នុងការកាន់ទុក្ខការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍អាលីហ្សាប៊ែតទី 2 ។

ប្រភពជាច្រើនបានរាយការណ៍ថា ក្លិបបាល់ទាត់ជាច្រើននឹងផ្អាកការប្រកួតនៅចុងសប្តាហ៍នេះ។ ដោយឡែកកម្មវិធីកីឡានៅថ្ងៃសុក្រនេះ ត្រូវបានពន្យារពេលទាំងអស់។ ជាក់ស្ដែងការប្រកួត EFL នៅថ្ងៃសុក្រ Burnley v Norwich និង Tranmere v Stockport ក៏ត្រូវបានពន្យារពេលផងដែរ។

ការពន្យារពេលកម្មវិធីទាំងមូល នឹងបង្កើតការកកស្ទះក្នុងការប្រកួតនៅពេលក្រោយក្នុងរដូវកាលនេះ ដោយសារមិនមានការសម្រាកពាក់កណ្តាលសប្តាហ៍ ដោយការប្រកួតបាល់ទាត់ពិភពលោក នឹងចាប់ផ្តើមនៅក្នុងប្រទេសកាតា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង