×

Brighton ព្យាយាម​បញ្ចុះបញ្ចូល​អ្នកចាត់ការ Forest មកដឹកនាំ​ជំនួស​លោក Graham Potter

លោក Steve Cooper អ្នកចាត់ការទូទៅរបស់ក្រុម Nottingham Forest ត្រូវបានរាយការណ៍ថា ស្ថិតក្នុងបញ្ជីបេក្ខជនដែលមានសក្តានុពល ដើម្បីជំនួសតំណែងលោក Graham Potter នៅ Brighton ។

Brighton កំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីលោក Potter ចូលកាន់តំណែងបន្តពីលោក Thomas Tuchel ដែលត្រូវបានបញ្ចប់តួនាទីពី Chelsea។ លោក Cooper ត្រូវបានគេរាយការណ៍ថានៅក្នុងបញ្ជីរបស់ Brighton រួមជាមួយនឹងលោក Kjetil Knutsen, Nathan Jones និង Russell Martin។

លោក Cooper បានចុះហត្ថលេខាជាមួយ Forest កាលពីខែកញ្ញាឆ្នាំ 2021 ដើម្បីជំនួសតំណែងលោក Chris Hughton ។ គាត់បានជួយឱ្យក្រុម Forest ចាកចេញបាតតារាងនៃក្របខណ្ឌ Championship ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង 6 បន្ទាប់មកបានជួយឱ្យពួកគេឡើងមកក្របខណ្ឌ Premier League តាមរយៈការប្រកួត Play-off ។

ចំណែក លោក Kjetil Knutsen អ្នកចាត់ការក្លិប Bodo/Glimt នៅន័រវេស ត្រូវបានវាយតម្លៃខ្ពស់ដោយ Brighton ។ រីឯលោក Nathan Jones អ្នកចាត់ការ Luton Town បានលេងឱ្យ Brighton ជាង 150 ប្រកួតក្នុងនាមជាកីឡាករ ហើយធ្លាប់ដឹកនាំ Brighton បណ្ដោះអាសន្នចំនួន 2 ប្រកួតកាលពីឆ្នាំ 2014។ សម្រាប់អ្នកចាត់ការទូទៅរបស់ Swansea City គឺលោក Russell Martin ដែលកើតនៅ Brighton គឺជាសិស្សប្អូនរបស់ Potter ដែលមានការរៀបចំការលេងស្រដៀងគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង