ការប្រកួត Premier League ចំនួន 3 ត្រូវបានពន្យារពេលនៅចុងសប្តាហ៍នេះ មុនពេលព្រះរាជពិធីបុណ្យសពរបស់ម្ចាស់ក្សត្រិយ៍ Elizabeth II ។
ការប្រកួតរបស់ Chelsea ជាមួយ Liverpool និង Leeds United ជាមួយ Manchester United ត្រូវបានពន្យរពេល។ Brighton ទល់នឹង Crystal Palace ត្រូវបានប្រកាសផ្អាករួចហើយ។
ការប្រកួតលីគផ្សេងទៀតនៅចន្លោះថ្ងៃទី 16 និង 18 ខែកញ្ញា នឹងធ្វើឡើងបន្ទាប់ពីបាល់ទាត់បានផ្អាកកាលពីចុងសប្តាហ៍មុន ដើម្បីជាការគោរពបន្ទាប់ពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយ៍៕