×

Wolves ចុះកុងត្រា​យក​អតីត​ខ្សែប្រយុទ្ធ​របស់ Chelsea និង AT. Madrid

Wolves បានចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធ Chelsea កីឡាករ Diego Costa លើការផ្ទេរដោយឥតតម្លៃខ្លួន រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករវ័យ 33 ឆ្នាំរូបនេះ មិនមានក្លិបលេង តាំងពីចាកចេញពីក្លិប Atletico Mineiro របស់ប្រេស៊ីល កាលពីខែមករា។

Costa បានបញ្ចប់ការពិនិត្យសុខភាព កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីជំនួសកីឡាករចំណូលថ្មី Sasa Kalajdzic ដែលបានរងរបួសបាក់ឆ្អឹង ពេលបង្ហាញខ្លួនលើកដំបូង ។

Costa ដែលបានបង្ហាញខ្លួនចំនួន 500 លើកក្នុងអាជីព បានឈ្នះពានរង្វាន់ Premier League ពីរដងជាមួយ Chelsea និងបានឈ្នះពានរង្វាន់ជាច្រើនជាមួយ Atletico Madrid ។

បច្ចុប្បន្ន Wolves កំពុងឈរនៅលេខរៀងទី 14 ក្នុងតារាងក្របខណ្ឌ Premier League បន្ទាប់ពីទទួលបានជ័យជម្នះតែមួយលើកគត់ក្នុង 6 ប្រកួត នៅដើមរដូវកាលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង