pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Liverpool យកឈ្នះ Ajax ចុងម៉ោង ខណៈ Spurs ចាញ់ Sporting ចុងម៉ោង

ការតែតបាល់បញ្ចូលទីចុងម៉ោងរបស់ Joel Matip ទល់នឹង Ajax នៅកីឡដ្ឋាន Anfield បានជួយឱ្យ Liverpool ទទួលបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។

ក្រុមរបស់អ្នកចាត់ការ Jurgen Klopp បានវិលត្រឡប់ពីការបរាជ័យ 4-1 នៅលើទឹកដីក្រុម Napoli ក្នុងការប្រកួតបើកឆាកពូលរបស់ពួកគេ។

ក្នុងវគ្គទីមួយ Mohamed Salah បានស៊ុតបញ្ចូលទីពីការបញ្ជូនរបស់ Diogo Jota នៅនាទីទី 17 ។ ប៉ុន្តែ ការនាំមុខរបស់ Liverpool បានត្រឹមតែ 10 នាទីប៉ុណ្ណោះ នៅពេលដែល Mohammed Kudus ស៊ុតតាមស្មើឱ្យក្រុម Ajax ។

ក្នុងវគ្គទីពីរ Matip បានតែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ នៅពេលសល់ 1 នាទីចុងក្រោយនៃការប្រកួត ដែលជាគ្រាប់បាល់សម្រេចផ្ដល់ជូនដោយបច្ចេកវិទ្យា Goal-line ។

ចំណែក ក្រុម Tottenham Hotspur បានបណ្តោយឱ្យមានគ្រាប់បាល់បញ្ចូលទីពីរគ្រាប់នៅចុងម៉ោងនៃវគ្គទីពីរ ក្នុងការប្រកួតពានរង្វាន់ Champions League ទល់ នឹងម្ចាស់ផ្ទះ Sporting Lisbon មួយផ្សេងទៀត។

Spurs មានឱកាសល្អជាច្រើន ប៉ុន្តែមិនអាចធ្វើបានសម្រេចទេ។ យ៉ាងណាមិញ នៅនាទីទី 91 Paulinho បានតែតបាល់ជ្រុងរបស់ Pedro Goncalves ដើម្បីផ្ដល់ការនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ។ កីឡាករ Arthur Gomes បានទាត់ចូលប្រលោះជើងអ្នកចាំទី Spurs ដើម្បីផ្ដល់ការនាំមុខ 2-0 សម្រាប់ Sporting ដែលជាលទ្ធផលចប់ការប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង