×

Rashford បន្ត​អវត្តមាន​ក្នុង​ការប្រកួត​របស់ Man Utd ដោយសារ​របួស

លោក Erik ten Hag អ្នកចាត់ការ Manchester United ជឿថា Marcus Rashford សក្តិសមនឹងជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួត FIFA World Cup បើទោះបីជាខ្សែប្រយុទ្ធរូបនេះបានរងរបួស និងអាចនឹងខកខានក្នុងការកោះហៅរបស់គ្រូបង្វឹកជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួត Nations League ក៏ដោយ។

Rashford លេងបានល្អនៅដើមរដូវកាលថ្មីនេះ សម្រាប់ United ហើយត្រូវបានគេរំពឹងថានឹងមានឈ្មោះក្នុងក្រុមរបស់អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស Gareth Southgate នៅថ្ងៃព្រហស្បតិ៍ សម្រាប់ការប្រកួតនាពេលខាងមុខជាមួយអ៊ីតាលី និងអាល្លឺម៉ង់។

ប៉ុន្តែកីឡាករវ័យ 24 ឆ្នាំរូបនេះ បានរបួសក្នុងជ័យជម្នះ 3-1 លើក្រុម Arsenal នៅក្នុងការប្រកួតក្របខណ្ឌ Premier League នៅពេលដែលគេបានស៊ុតបញ្ចូលទី 2 គ្រាប់។

បន្ទាប់ពីអវត្តមានក្នុងការប្រកួតបើកឆាក Europa League របស់ Man Utd ដែលបានចាញ់ 1-0 ក្រោមស្នាដៃក្រុម Real Sociedad ខ្សែប្រយុទ្ធ Rashford នឹងខកខានម្តងទៀតសម្រាប់ការប្រកួតទីពីររបស់ពួកគេនៅក្រៅដី ជាមួយ Sheriff Tiraspol នៅយប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង