×

Bournemouth កំពុង​ដាក់លក់ក្លិប

សារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្លិបបាល់ទាត់ AFC Bournemouth នៅក្របខណ្ឌ Premier League ត្រូវបានដាក់លក់ហើយ។

ទីភ្នាក់ងារសារព័ត៌មានដដែលបានរាយការណ៍ថា ប្រភពជិតស្និទ្ធ បាននិយាយថា Bournemouth កំពុងមានគម្រោងលក់ក្លិប។ លោក Maxim Demin ដែលជាម្ចាស់ក្លិប បានតែងតាំងក្រុមហ៊ុនប្រឹក្សា Montminy & Co. ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីជួយមើលការខុសត្រូវលើការលក់ក្លិប ហើយកំពុងស្វែងរកអ្នកទិញ។

យោងតាមលោក Kieran Maguire សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុបាល់ទាត់ នៅសាកលវិទ្យាល័យ Liverpool បាននិយាយថា Bournemouth អាចមានតម្លៃ 130 លានផោន (150 លានដុល្លារ) ឬច្រើនជាងនេះ។

កាលពីជាង 11 មុន លោក Maxin Demin ជនជាតិរុស្ស៊ី បានទិញក្លិប Bournemouth ក្នុងភាគហ៊ុន 50 % ។ នៅខែកញ្ញា ឆ្នាំ 2013 គាត់បានទិញភាគហ៊ុនទាំងអស់ ដើម្បីក្លាយជាម្ចាស់ក្លិបទោល។ ក្លិបនេះ បានឡើងមកកាន់ក្របខណ្ឌ Premier League វិញកាលពីខែឧសភា ឆ្នាំ 2022 ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង