×

Liverpool ទំនងជា​ផ្ដាច់កុងត្រា​របស់ Arthur ដែល​ទើបតែ​ខ្ចីជើង​ពី Juventus

Liverpool ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាបញ្ចប់កុងត្រាខ្ចីជើងរបស់ Arthur Melo បន្ទាប់ពីគេបានចូលរួមពី Juventus បានពីរសប្តាហ៍ជាមួយនឹងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។

ក្រុមហង្សក្រហមបានចុះហត្ថលេខាជាមួយកីឡាករ Arthur វ័យ 26 ឆ្នាំ ដើម្បីដោះស្រាយបញ្ហាខ្សែបម្រើរបស់ពួកគេ។ Thiago Alcantara, Jordan Henderson, Naby Keita, Curtis Jones និង Alex Oxlade-Chamberlain សុទ្ធតែបានរងរបួស ក្នុងរដូវកាលនេះ។ Arthur ត្រូវបាននាំយកមកជាដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា លោក Jurgen Klopp គិតថា Arthur មិនមែនជាដំណោះស្រាយនោះទេ។ គេអង្គុយនៅលើកៅអីបម្រុង ក្នុងជ័យជម្នះ 2-1 របស់ Liverpool ទល់នឹង Ajax ក្នុងការប្រកួត Champions League បន្ទាប់ពីលេងបាន 13 នាទីចុងក្រោយនៃការចាញ់ 4-1 របស់ពួកគេក្រោមស្នាដៃរបស់ក្រុម Napoli កាលពីសប្ដាហ៍មុន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង