×

Arsenal ត្រលប់​ទៅ​កំពូល​តារាង បន្ទាប់​ពី​ឈ្នះ Brentford

William Saliba បានជួយឱ្យ Arsenal ឆ្ពោះទៅរកជ័យជម្នះជាលើកទី 6 ក្នុងការប្រកួតក្របខណ្ឌកំពូល Premier League នៅរដូវកាលនេះ បន្ទាប់ពីខ្សែការពារសញ្ជាតិបារាំងរូបនេះ លោតតែតដើម្បីផ្ដល់គ្រាប់នាំមុខពីការលើករបស់ Bukayo Saka សម្រាប់ Arsenal ទល់នឹងម្ចាស់ផ្ទះ Brentford ។

9 នាទីក្រោយមក ខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus ដែលចុះហត្ថលេខាពី Manchester City ក្នុងតម្លៃ 45 លានផោនកាលពីខែកក្កដា បានផ្ដល់ការនាំមុខ 2-0 នៅនាទីទី 28 ពីការបញ្ជូនរបស់ Granit Xhaka ដែលជាគ្រាប់បាល់ទី 4 របស់ Jesus សម្រាប់ Arsenal ។

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Fabio Vieira បានបង្ហាញទម្រង់លេងដ៏លេចធ្លោ ដោយចាប់ផ្តើមការប្រកួត Premier League ជាលើកដំបូង ចាប់តាំងពីចូលរួមពីក្រុម Porto ជាមួយនឹងការទាត់ពីចម្ងាយដើម្បីផ្ដល់គ្រាប់ទី 3 សម្រាប់ជ័យជម្នះ 3-0 របស់ក្រុមកាំភ្លើងធំ។

Arsenal បានធ្លាក់មកលេខ៣ បន្ទាប់ពី Manchester City និង Tottenham បានឈ្នះកាលពីថ្ងៃសៅរ៍ ប៉ុន្តែជាមួយនឹងជ័យជម្នះនេះ ពួកគេបានត្រឡប់ទៅលេខ 1 វិញ ជាមួយ 18 ពិន្ទុ មុនពេលការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Spurs នៅកីឡដ្ឋាន Emirates នៅថ្ងៃទី 1 ខែតុលា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង