ខ្សែប្រយុទ្ធ Neal Maupay បានស៊ុតបញ្ចូលទីដើម្បីស្វែងរកជ័យជម្នះជាលើកដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League សម្រាប់ Everton ក្នុងរដូវកាល 2022-23 ជាមួយនឹងជ័យជម្នះលើក្រុម West Ham នៅកីឡដ្ឋាន Goodison Park ។
Maupay ដែលបានចូលរួមពី Brighton ក្នុងតម្លៃ 15 លានផោនកាលពីខែសីហា បានបញ្ចប់ទីពីការបញ្ជូនរបស់ Alex Iwobi ។ ក្រុមម្ចាស់ផ្ទះមានឱកាសបន្តការនាំមុខ ប៉ុន្តែការព្យាយាមរបស់ Demarai Gray ត្រូវបានជួយសង្គ្រោះដោយ Fabianksi ។
សម្រាប់ West Ham ការតែតរបស់ខ្សែប្រយុទ្ធ Michail Antonio ត្រូវបានជួយសង្គ្រោះដោយ Asmir Begovic ខណៈការប្រឹងប្រែង របស់ Said Benrahma បានប៉ះនឹងបង្គោលទី។
ជ័យជម្នះ 1-0 ធ្វើឱ្យ Everton ឡើងមកលេខ 13 ក្នុងតារាង ខណៈ West Ham នៅតែស្ថិតក្នុងតំបន់កាត់ចោលក្នុងលេខ 18 ៕