×

Arsenal បានប្រើប្រាស់​កីឡាករ​ក្មេង​បំផុត​ក្នុង​ការប្រកួត​ក្របខណ្ឌ EPL

Ethan Nwaneri ដែលមានវ័យ 15 ឆ្នាំ បានក្លាយជាកីឡាករក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ក្នុងជ័យជម្នះ 3-0 របស់ Arsenal លើ Brentford ។

ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស ដែលកើតនៅខែមីនាឆ្នាំ 2007 ត្រូវបានចូលជំនួស Fabio Vieira សម្រាប់ក្រុមកាំភ្លើងធំ នៅកីឡដ្ឋាន Brentford Community ។

ដោយមានអាយុ 15 ឆ្នាំ និង 181 ថ្ងៃ Nwaneri បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយ Harvey Elliott របស់ Liverpool ។ ខ្សែបម្រើរបស់ Liverpool មានអាយុ 16 ឆ្នាំ 30 ថ្ងៃនៅពេលគាត់លេងឱ្យ Fulham ក្នុងឆ្នាំ 2019 ។

Nwaneri បានចូលរួមរយៈពេល 3 នាទី និង 42 វិនាទី មុនពេលការប្រកួតបានបញ្ចប់បន្ទាប់ពី 94 នាទី និង 44 វិនាទី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង