យោងតាមរបាយការណ៍បានឱ្យដឹងថាក្លិប Chelsea កំពុងរៀបចំផែនការផ្លាស់ប្តូរ Romelu Lukaku ជាមួយ Harry Kane ។ អ្នកចាត់ការថ្មីរបស់ក្លិបតោខៀវ លោក Graham Potter ត្រូវបានគេរាយការណ៍ថាពេញចិត្តជាមួយនឹងខ្សែប្រយុទ្ធ Tottenham Hotspur ។
ដូច្នេះ Chelsea អាចធ្វើការផ្លាស់ប្តូរជាមួយ Kane នៅពេលដែល Lukaku ត្រលប់មកវិញពីការខ្ចីជើងនៅ Inter Milan ។ ក្រុមតោខៀវ គ្រោងនឹងផ្តល់ប្រាក់បន្ថែមដល់ Spurs បូកនឹង Lukaku ជាថ្នូរនឹងខ្សែប្រយុទ្ធអង់គ្លេស។ នេះបើយោងតាម Calciomercato ។
Kane នៅសល់កុងត្រាតិចជាងពីរឆ្នាំជាមួយ Spurs ដូច្នេះប្រសិនបើប្រធានក្លិប មិនអាចចងគាត់ទេ ពួកគេនឹងអាចបាត់បង់គាត់នៅឆ្នាំ 2024 ប្រសិនបើ Kane មិនត្រូវបានលក់នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅឆ្នាំក្រោយ៕