×

Premier League ចង់ឱ្យ​ការប្រកួត FA Cup លេង​តែមួយជើង​ប៉ុណ្ណោះ

ក្លិបនៅក្របខណ្ឌ Premier League នឹងពិភាក្សាគ្នាពីគម្រោងលុបចោលការប្រកួតឡើងវិញ ក្នុងពានរង្វាន់ FA Cup នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធ។

ការប្រកួតពានរង្វាន់ FA Cup និង EFL Cup មិនត្រូវបានគ្រប់គ្រងដោយ Premier League នោះទេ ដូច្នេះវានឹងសម្រេចទៅលើ FA និង EFL អំពីការផ្លាស់ប្តូរណាមួយ។

ក្លិបនានា មានការព្រួយបារម្ភដោយសារការកើនឡើងនៃការប្រកួត នៅលើប្រតិទិន នៅពេលដែលការប្រកួតពានរង្វាន់ Champions League របស់ Uefa នឹងបង្កើនចំនួនក្រុម ចាប់ពីឆ្នាំ 2024 ។

ការប្រកួត FA Cup តែមួយជើង ត្រូវបានអនុវត្តកាលពីរដូវកាល 2020-21 ដែលបណ្តាលមកពី Covid-19 ។ ការប្រកួត ត្រូវបានលេងតែមួយជើង សម្រាប់ជុំទី 3 និងទី 4 កាលពីរដូវកាលមុនផងដែរ។

ការប្រកួត Champions League នឹងបន្ថែមការប្រកួត ដែលមាន 36 ក្រុមនៅឆ្នាំ 2024 ដោយការប្រកួតពានរង្វាន់អឺរ៉ុបទាំង 3 នឹងមានការប្រកួត Play-off ដើម្បីឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង