×

អ្នកចាត់ការថ្មី​របស់ Brighton ថាលោក Pep Guardiola បានជំរុញ​ឱ្យ​គាត់មក EPL

លោក Pep Guardiola អ្នកចាត់ការរបស់ក្រុម Manchester City គឺជាអ្នកដែលបានជំរុញឱ្យលោក Roberto De Zerbi មកដឹកនាំក្រុម Brighton ។

De Zerbi ដែលសញ្ជាតិអ៊ីតាលី ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ Brightonបន្ទាប់ពីលោក Graham Potter បានឡើងកាន់តំណែង Chelsea ។ ហើយបុរសវ័យ 43 ឆ្នាំរូបនេះ បានអះអាងថា គាត់បានពិគ្រោះយោបល់ជាមួយ លោក Pep Guardiola មុនពេលយល់ព្រមជាមួយក្លិបនៅក្របខណ្ឌ Premier League ។

De Zerbi ដែលជាអតីតអ្នកចាត់ការរបស់ក្រុម Shakhtar Donetsk មុនពេលលាលែងពីតួនាទីរបស់គាត់កាលពីខែកក្កដា បាននិយាយថា៖ “ខ្ញុំបាននិយាយទៅកាន់ Pep កាលពីល្ងាចថ្ងៃអាទិត្យ។ គាត់សប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំមកដឹកនាំនៅទីនេះ”។ “គាត់បានប្រាប់ខ្ញុំពីរឿងល្អៗជាច្រើនអំពីក្លិប ហើយប្រសិនបើខ្ញុំត្រូវការឱ្យគាត់ជួយ គាត់នឹងរីករាយក្នុងការប្រឹក្សាជាមួយខ្ញុំ ប៉ុន្តែគាត់នឹងមិនជួយនៅពេលដែលក្រុមរបស់ពួកយើងជួបគ្នាទេ!”

អ្នកចាត់ការទាំងពីរ នឹងជួបគ្នាក្នុងរយៈពេលជាងមួយខែទៀត នៅពេលដែល Brighton ដែលជាឈរនៅលេខ 4 ក្នុងតារាងនាពេលបច្ចុប្បន្ន មកសួរសុខទុក្ខម្ចាស់ផ្ទះនៅកីឡដ្ឋាន Etihad នៅថ្ងៃសៅរ៍ ទី 22 ខែតុលា។

អ្នកទាំងពីរ ធ្លាប់បានចំណាយពេលជាមួយគ្នា អំឡុងពេលដែលលោក Pep Guardiola ដឹកនាំក្រុម Bayern Munich នៅពេលដែល De Zerbi កំពុងចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់គាត់ នៅក្នុងលីគកម្រិតទី 4 នៅប្រទេសអ៊ីតាលី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង