ក្រុម Manchester City បានបញ្ជូនសមាជិកក្រុមគ្រូពេទ្យរបស់ពួកគេ ទៅកាន់ប្រទេសន័រវែស ដើម្បីជួយតាមដានកាយសម្បទារបស់ Erling Haaland ក្នុងអំឡុងពេលសម្រាកអន្តរជាតិ។
លោក Mario Pafundi ដែលជាគ្រូពេទ្យកាយសម្បទា ត្រូវបានផ្ដល់តួនាទីតាមដានដោយផ្ទាល់ជាមួយ Haaland ចាប់តាំងពីការមកដល់របស់កីឡាករវ័យ 22 ឆ្នាំ។
លោក Stale Solbakken គ្រូបង្វឹកក្រុមជម្រើសជាតិន័រវែសកាលពីថ្ងៃចន្ទបានបញ្ជាក់ថា លោក Pafundi បាននៅជាមួយក្រុមមុនពេលការប្រកួត Nations League ទល់នឹងស្លូវេនី និងស៊ែប។ ក្រុមម្ចាស់ជើងឯក Premier League ធ្លាប់ធ្វើដូចគ្នាជាមួយ Kevin De Bruyne និង Sergio Aguero កាលពីអតីតកាលផងដែរ។
Haaland បានរងរបួសជាច្រើនកាលពីរដូវកាលមុន ហើយ Man City បានតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍរាងកាយរបស់គាត់ ដោយជឿថាវត្តមានរបស់ Pafundi ជាមួយក្រុមន័រវែស អាចជួយឱ្យកាយសម្បទារបស់ Haaland ចៀសផុតបញ្ហារបួសផ្សេងៗ។
លោក Pep Guardiola បានចាប់ផ្តើម Haaland ក្នុងការប្រកួតចំនួន 9 ដង ក្នុងរដូវកាល 2022-23 ដែលគាត់រកបានបាន 14 គ្រាប់៕