Manchester United បានបង្ហាញតួលេខប្រាក់បៀរវត្សរ៍ ដែលជាកំណត់ត្រាថ្មីរបស់ក្របខណ្ឌ Premier League ដែលមានចំនួន 440 លានអឺរ៉ូ សម្រាប់រដូវកាលមុន បើទោះបីជាមិនបានចូលលេងនៅក្នុងការប្រកួតពានរង្វាន់ Champions League ក៏ដោយ។
ការត្រលប់មកវិញរបស់ Cristiano Ronaldo បូករួមទាំងការចុះហត្ថលេខារបស់ Jadon Sancho និង Raphael Varane បានបន្ថែមបន្ទុកដល់ក្លិប។ Ronaldo ចង់ចាកចេញ ហើយបានកាត់បន្ថយខែ 25% រួមជាមួយនឹងសមាជិកផ្សេងទៀតនៃក្រុម បន្ទាប់ពីពួកគេបរាជ័យក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 4 ។
United បានសងទឹកប្រាក់សរុបចំនួន 28 លានអឺរ៉ូ បន្ទាប់ពីការបណ្តេញចេញរបស់ Ole Gunnar Solskjaer ហើយបន្ទាប់មកការចាកចេញរបស់ Ralf Rangnick ។ កិច្ចសន្យារយៈពេលពីរឆ្នាំរបស់ Rangnick ក្នុងនាមជាអ្នកប្រឹក្សាសម្រាប់ United ត្រូវបានបញ្ចប់ នៅពេលគាត់ក្លាយជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិអូទ្រីស៕